មាន់គឺជាសត្វងាយស្រួលក្នុងការរកទិញ
និងងាយស្រួលផ្លាស់ប្តូរទីកន្លែង ហើយមានលក្ខណៈជ្រើសរើស៤ផ្សេងៗគ្នា
ក្នុងការចាប់ផ្តើមចិញ្ចឹម ។
១-កូនមាន់អាយុ ១ថ្ងៃ ( day - old baby chicks )
នេះគឺជាវិធីសាស្ត្រមួយយ៉ាងសមញ្ញបំផុត
នៃការចាប់ផ្តើមចិញ្ចឹម ឬជ្រើសរើសពូជបក្សី ។គុណសម្បត្តិ :
កូនមាន់អាយុ១ថ្ងៃ ត្រូវបានចិញ្ចឹមដោយខ្លួនឯងនូវសារធាតុ
អាហារជាតិក្រហមរបស់វា ក្នុងរយៈពេល២ ឬ៣ថ្ងៃ ដូច្នេះវាមិនត្រូវការចំណី
ឬទឹកក្នុងអំឡុងពេលដឹកជញ្ជូនយកទៅកន្លែងថ្មីទេ ។
គុណវិបត្តិ :
ក្នុងរយៈពេលដឹកនាំកូនមាន់យកទៅកន្លែងថ្មី វាអាចមានគ្រោះថ្នាក់ខ្លះដែរ
ដូចជាកាថប់ខ្យល់ដែលបណ្តាលមកពីអាកាសធាតុក្តៅពេក ឬត្រជាក់ពេក ។
ថ្វីត្បិតតែកូនមាន់ត្រូវការកំដៅច្រើនជាងមនុស្សក៏ដោយ
ក៏កូនមាន់មួយក្រុមចំនួន២៥ក្បាល បង្កើតបាននូវកំដៅគ្រប់គ្រាន់
និងមានសុវត្ថភាពនៅក្នុងប្រអប់សម្រាប់ដឹកជញ្ជូន
បើសិនជាប្រអប់នោះត្រូវបានចោះឲ្យមានរន្ធ ដើម្បីឲ្យមានខ្យល់ចេញចូលបានល្អ
ហើយសីតុណ្ហភាពបន្ទប់ត្រូវបានថែរក្សាបានជាមធ្យម ។ ក្នុងការផ្តល់ចំណី
និងទឹក គេចាំបាច់ត្រូវតែផ្តល់ បើសិនជាគេមានការពន្យាពេល
ក្នុងការដឹកកូនមាន់លើសពី ២ទៅ ៣ថ្ងៃ ។
២-ការទិញស៊ុតមកភ្ញាស់ ( purchase of hatching eggs )
គេត្រូវទិញស៊ុតពីកន្លែងបង្កាត់ពូជល្អៗ
ហើយត្រូវរកមធ្យោបាយភ្ញាស់យ៉ាងណាឲ្យបានល្អប្រសើរ ម្យ៉ាងវិញទៀតពងដែលទិញមកត្រូវវេចខ្ចប់ឲ្យបានល្អ
ពីព្រោះពងមាន់ងាយបែកជាទីបំផុត
ធាតុអាកាសប្រែប្រួលមិនចោទជាបញ្ហាដល់កូនមាន់ទេ ។
ពងមាន់ដែលទិញបានហើយត្រូវយកមកភ្ញាស់ភ្លាមៗ
កុំទុករហូតដល់រយៈពេល១អាទិត្យឲ្យសោះ ទោះបីសីតុណ្ហភាពត្រូវបានថែរក្សា
១០អង្សាសេជាមធ្យមក៏ដោយ ។
- ការភ្ញាស់តាមរបៀបធម្មជាតិ ( natural
incubation ) : គឺជាការភ្ញាស់ដោយការក្រាបពង
ទាមទាឲ្យមានមេក្រាបដូចជាមាន់ មាន់ទោ ទា ឬបក្សីដទៃៗទៀត ។
ថ្វីត្បិតតែមេមាន់មួយក្រាបពង បានត្រឹមតែ ១២ ទៅ១៤ក៏ដោយ ជួនកាលមានបក្សីមួយចំនួនទៀត
អាចភ្ញាស់បានច្រើនជាងនេះដែរ ។
- ការភ្ញាស់តាមបែបសិប្បនិម្មិត្ត ( artificial
incubation )
ដើម្បីភ្ញាស់កូនមាន់ឲ្យបានច្រើន
តម្រូវឲ្យប្រើប្រាស់ប្រដាប់ភ្ញាស់តាមរបៀបបច្ចេកទេស
ដើម្បីរៀបចំតាមបែបសិប្បនិម្មិត្ត ។ ការទទួលបានជោគជ័យនូវវិធីនេះ
អាស្រ័យទាំងស្រុងទៅលើភាពស្ទាត់ជំនាញ
និងការថែរក្សារបស់អ្នកដំណើរការទូភ្ញាស់ ។ បើសិនជាពងភ្ញាស់
នាំមកពីកន្លែងមិនមានជំងឺ គេត្រូវប្រយ័ត្នដោយការពារវាកុំដាក់លាយឡំ
ជាមួយពងដ៏ទៃទៀតឲ្យសោះ ។ អត្រាភាគរយនៃការភ្ញាស់បានល្អ
គឺអាស្រ័យទៅលើភាពដែលអាចនឹងញាស់របស់ពង ការផ្តល់ចំណីដល់មេ លក្ខណៈរបស់ពង
លក្ខណៈកកើតជីវិតនៃពង គឺកើតឡើតដោយសមាសភាពពូជ មេបា, រយៈពេលទុកពង និងសីតុណ្ហភាពមុនពេលភ្ញាស់ ។
៣-ការទិញកូនមាន់ ( purchase of started chicks )
ការទិញកូនមាន់ដែលមានអាយុ៣សប្តាហ៍
ឬច្រើនជាងនេះ គឺជួយសម្រួលដល់អ្នកចាប់ផ្តើមចិញ្ចឹមមាន់
ដោយមិនចាំបាច់ត្រូវការឧបករណ៍ និងពេលវេលាដើម្បីភ្ញាស់
និងថែរក្សាកូនមាន់ទេ ។ ការងារទាំងនេះរួមមាន : ការផ្តល់កំដៅ
ការផ្តល់ដំណីអាហារ និងទឹក
ជួនកាលគេអាចចាក់ថ្នាំការពារពេលវាមានអាយុ១ថ្ងៃ ។
៤-ការទិញមាន់ជំទង់ ( purchase of started pullets )
ការទិញកូនមាន់ជំទង់
ដែលមានអាយុប្រហែល ២០សប្តាហ៍ អាចបន្ថយការចិញ្ចឹមដល់អតិថិជនបានច្រើន ។
គុណសម្បត្តិ : មាន់ឈ្មោល
និងមាន់ញីដែលអន់ខ្សោយ ត្រូវបានជំរុះចោលមុនពេលទិញ ។
គេអាចរើសយកឈ្មោលចេញ តាំងពីកូនមាន់មានអាយុបាន១ថ្ងៃ
ដោយដាក់ប្រដាប់មើលភេទ ឬគេអាចមើលតាមខ្សែជីវិតមេបា
ដែលមានលក្ខណ:ផ្សេងៗគ្នា ដោយពិនិត្យមើលរោមរបស់វា ។ ការចាក់ថ្នាំការពារ
និងការអនុវត្តន៍ការការពារជំងឺផ្សេងៗ ត្រូវបានបំពេញសព្វគ្រប់ ។
គុណវិបត្តិ :គេត្រូវចំណាយថវិការច្រើន
លើការទិញមាន់ទាំងនេះមកចិញ្ចឹម ៕