គេចាត់ទុកជារឿងចាំបាច់សំរាប់ការពារមាន់
ពីពួកសត្វចង្រៃ, ភ្លៀង, ខ្យល់,
និងសីតុណ្ហភាពមិនប្រក្រតី ។ ថ្វីត្បិតតែមាន់ព្រៃ យកមែក ឬ
ឈើសម្រាប់ធ្វើជាបង្គងទុំដេកនៅពេលយប់ក៏ដោយ
ក៏អត្រានៃការងាប់នៅតែខ្ពស់ជានិច្ចដែរ ។ នៅពេលយប់មាន់ជាច្រើនត្រូវបំផ្លាញដោយឆ្កែ
ឆ្មា កណ្តុរ ទីទុយ ខ្លែងស្រាក់ និងពពួកសត្វរាត្រីចរ
និងសត្វចង្រៃផ្សេងៗទៀតជាច្រើន សូម្បីមាន់ធំក៏ទទួលរងផងដែរ ។
ការធ្វើទ្រុងសម្រាប់ការពារ គឺជាការដែលត្រូវយកចិត្តទុកដាក់ ។
បើសិនជាគេសង់ទ្រុង និងមានការរៀបចំបានត្រឹមត្រូវល្អនោះ វាអាចការពារទប់ទល់នឹងការរាតត្បាតនៃជំងឺ និងពួកប៉ារ៉ាស៊ីតផ្សេងៗផងដែរ ។ ទ្រុងដែលមាំទាំត្រូវគេតាំងសង់អំពីឈើ, ថ្ម, ស៊ីម៉ង់ត៏, ឥដ្ឋឆៅ, ឥដ្ឋឆ្អិន, ឫស្សី, ស័ង្កសី, រឺ ហ្វីប្រូស៊ីម៉ង់ត៏ ។
បើសិនជាគេសង់ទ្រុង និងមានការរៀបចំបានត្រឹមត្រូវល្អនោះ វាអាចការពារទប់ទល់នឹងការរាតត្បាតនៃជំងឺ និងពួកប៉ារ៉ាស៊ីតផ្សេងៗផងដែរ ។ ទ្រុងដែលមាំទាំត្រូវគេតាំងសង់អំពីឈើ, ថ្ម, ស៊ីម៉ង់ត៏, ឥដ្ឋឆៅ, ឥដ្ឋឆ្អិន, ឫស្សី, ស័ង្កសី, រឺ ហ្វីប្រូស៊ីម៉ង់ត៏ ។
គេត្រូវតែគិតទុកជាមុននូវអ្វី
ដែលជាតំរូវការចាំបាច់មួយចំនួន សម្រាប់បំរើការសាងសង់ទ្រុង ។
១- ទីកន្លែង ( Location )
ទ្រង់ត្រូវមានលក្ខណៈសមស្របមួយចំនួនដូចតទៅ
:
ក-ទ្រុងត្រូវសង់បែរមុខចេញពីទិសរបស់ខ្យល់
ប៉ុន្តែត្រូវធ្វើយ៉ាងណាឲ្យខ្យល់អាចចេញចូលបាន ។
ខ-ការពារកុំឲ្យត្រូវកំដៅព្រះអាទិត្យខ្លាំងពេក
។
គ-កំរាលត្រូវធ្វើឲ្យទឹកអាចហូរបាន
ដើម្បីការពារកុំឲ្យសើម ។ បើអាចធ្វើបាននៅតំបន់អាកាសធាតុក្តៅ
ត្រូវធ្វើជំរក និងដំបូលបាំងពីលើឲ្យបានល្អ ។ នៅអឌ្ឍគោលខាងជើងបង្អួច
ត្រូវបែរទៅទិសខាងត្បូង ហើយបើកចំហរឲ្យមានពន្លឺចេញចូលគ្រប់គ្រាន់ ។
បើសង់ទ្រុងក្នុងជ្រលងជ្រៅនោះ
មិនអាចទទួលនូវចរន្តខ្យល់ចេញចូលបានគ្រប់គ្រាន់ទេ ។ ក្លិនអាក្រក់
ឬសត្វរុយដែលមាននៅកន្លែងចិញ្ចឹមនោះ
បានបង្ខំឲ្យអង្គភាពចិញ្ចឹមមាន់មួយចំនួន ធ្វើការផ្លាស់ប្តូរចេញពីជាយក្រុង
ដែលគេកំពុងតែអភិវឌ្ឍន៍ ។
២- ការត្រួតពិនិត្យសីតុណ្ហភាព ( temperature
control )
សីតុណ្ហភាពក្តៅពេក
ឬត្រជាក់ពេក បង្កើតឲ្យមានភាពតានតឹងក្នុងទ្រុងចិញ្ចឹមសត្វ ។
នៅក្នុងអាកាសធាតុក្តៅ ទឹកផឹកក្តៅពេកអាចឲ្យមានគ្រោះថ្នាក់ផងដែរ ។
ទឹកត្រជាក់ខ្លាំងពេកបង្កើតបញ្ហាពិសេសក្នុងរដូវត្រជាក់ ។
ការសាងសង់ទ្រង់ទៅតាមលក្ខណ:បច្ចេកទេស គឺអាស្រ័យទៅលើលក្ខខណ្ឌក្នុងស្រុក
ដែលអ្នកជំនាញនៅកន្លែងនោះអាចមានសមត្ថភាពធ្វើ ។
៣- ការធ្វើឲ្យខ្យល់ចេញចូល ( ventilation )
ចលនាខ្យល់ចេញ-ចូល នៅក្នុងទ្រុងជារឿងចាំបាច់
ក្នុងការការពារកុំឲ្យថប់ខ្យល់សម្រាប់សត្វដកដង្ហើម ។
មាន់ត្រូវការខ្យល់សុទ្ធក្នុងមួយឯកតា
នៃទំងន់ដងខ្លួនច្រើនជាងប្រភេទសត្វដទៃៗទៀត ។ នៅរដូវក្តៅគេត្រូវការបង្អួច
និងកន្លែងចំហរធំៗ ។ ទ្រុងចិញ្ចឹមមាន់មិនត្រូវសង់ឡើងដោយមានព្រៃគុម្ពោធ
ឬអគារដទៃទៀតនៅបាំងខ្យល់ចេញចូលឡើយ ។
ចំពោះទ្រុងចិញ្ចឹមជារបៀបពាណិជ្ជកម្មធំៗ ត្រូវធ្វើឲ្យខ្យល់ចេញចូលល្អ
ឬដាក់កង្ហារ ។
៤- ការដាក់ទ្រនាប់កំដៅ ( insulation )
ដើម្បីធ្វើឲ្យមានសុខភាពល្អ
គេត្រូវដាក់ទ្រនាប់កំដៅ នៅក្រោមដំបូលនិងជញ្ជាំង
ដើម្បីការពារទាំងអាកាសធាតុក្តៅ និងត្រជាក់ ។
យើងសូមជូនដំបូន្មានស្តីអំពីសំភារ: និងវិស្វកម្ម
អ្នកគប្បីរកសំភារ:ក្នុងស្រុកឲ្យបានគ្រប់គ្រាន់សិន
មុនពេលសង់ទ្រុងចិញ្ចឹមសត្វធំៗ ។
៥- ការត្រួតពិនិត្យសំណើម ( moisture control
)
មាន់ត្រូវការទឹកក្នុងបរិមាណជាច្រើន ចំពោះមាន់យកពង
វាត្រូវការទឹកដល់ជាងមួយលីត្រក្នុងមួយថ្ងៃ ក្នុងករណីអាកាសធាតុក្តៅ ។
សំណើមឡើងខ្ពស់ក្នុងរដូវភ្លៀង អាចបណ្តាលឲ្យមានដំណក់ទឹកឡើងច្រើន
ជាហេតុធ្វើឲ្យសត្វមានបញ្ហាជំងឺកើតឡើង ។
ចង្អូរសម្រាប់បង្ហូរទឹកនៅលើកំរាលទ្រង់ អាចកាត់បន្ថយនូវសំណើមបានល្អ ។
ដើម្បីការពារធាតុសំណើមនេះ អ្នកចិញ្ចឹមខ្លះបានជ្រើសរើសកម្មវិធីចាត់ចែង
ដោយប្រើប្រាស់កំរាលធ្វើអំពីបន្ទះឈើតូចៗ ឬលួស ។
៦- ទីធ្លាចិញ្ចឹម ( space )
កាលណាដាក់មាន់ណែនពេក
បណ្តាលឲ្យមានភាពស្អុះស្អាប់ហើយមិនផ្តល់ផលល្អផង ។
តំរូវការទ្រុងជាអប្បបរិមា សម្រាប់អាកាសធាតុសមរម្យ (
មិនក្តៅពេកមិនត្រជាក់ពេក ) ហើយមានខ្យល់ចូលគ្រប់គ្រាន់, ទ្រុងត្រូវសង់ទៅតាមអាយុរបស់សត្វ ដូចជាសត្វអាយុ៦អាទិត្យ
ត្រូវដាក់១៥ក្បាល ក្នុងមួយម៉ែត្រក្រឡា សត្វអាយុ ១៦អាទិត្យ
ត្រូវដាក់៥ក្បាលក្នុងមួយម៉ែត្រក្រឡា ហើយអាយុលើសពីនេះត្រូវដាក់ ៣
ទៅ៤ក្បាល ក្នុងមួយម៉ែត្រក្រឡា ។ គេត្រូវបង្កើនទីធ្លាកំរាលឲ្យធំបន្តិច
ក្នុងករណីដែលសីតុណ្ហភាពខ្ពស់ សំណើមលើសលប់ កំរាលសើម ។ បើដាក់ទ្រុងវិញ
ទ្រុងទំហំមួយម៉ែត្រក្រឡាត្រូវដាក់មាន់ពងបានពី ១០ ទៅ២០ក្បាល ។
ពូជមាន់ពណ៌ស និងមាន់ពណ៌ក្រហមត្នោត ត្រូវការកំរាលទីធ្លាធំជាង
ដោយគណនាទៅតាមទំហំរបស់វា ។
៧- ការធ្វើគ្រោងទុ្រង ( framing )
គេត្រូវធ្វើទៅតាមសំភារ:ដែលមាននៅក្នុងស្រុក
ហើយសង់ទៅតាមវិធីដែលគេកំណត់អាស្រ័យ ទៅលើប្រភេទគ្រោង ។
សរសរខាងក្នុងគេដាក់ដើម្បីការពារដំបូល ទប់ទល់នឹងខ្យល់បក់ខ្លាំង ។ ទ្វារ
នឹងបង្អួចត្រូវឲ្យរឹងមាំ ហើយបើសិនជាគេប្រើក្បឿង
ឬឥដ្ឋសម្រាប់ប្រក់ជាដំបូល ។
៨- ដំបូល ( roof )
ដំបូលសម្រាប់ការពារទឹកភ្លៀង, គេប្រើប្រាស់ស្លឹក ហ្វីប្រូសីម៉ង់ត៏ ក្បឿង បន្ទះឈើផ្សេងៗ ។
នៅរដូវក្តៅគេត្រូវធ្វើសំយ៉ាបទ្រង់ប្រវែងមួយម៉ែត្រ នៅជំហៀងខាងត្បូង
ដើម្បីការពារការជះកំដៅខ្លាំងពេក
ប៉ុនែ្តត្រូវធ្វើយ៉ាងណាឲ្យមានពន្លឺព្រះអាទិត្យចេញចូលគ្រប់គ្រាន់នៅរដូវរងារ
។ សំយ៉ាបទ្រង់នេះផ្តល់នូវអត្ថប្រយោជន៍ដ៏ល្អដល់ការចិញ្ចឹមសត្វ ។
៩- កំរាល ( floor
)
ថ្វីត្បិតតែកំរាលស៊ីម៉ង់ត៏
ត្រូវគេបង្កប់លួសសំណាញ់ ការពារសត្វកណ្តុរមិនឲ្យចូលក៏ដោយ
ក៏ទ្រុងចិញ្ចឹមជាច្រើននៅតែមានធូលីដីដែរ
ឬការធ្វើកំរាលអំពីឥដ្ឋយ៉ាងធន់ល្អ អាស្រ័យទៅលើការចំណាយ
គេត្រូវធ្វើចង្អូរទឹកឲ្យបានគ្រប់គ្រាន់ ។ ប្រភេទនៃកម្រាលនេះ
ប្រែប្រួលទៅតាមប្រព័ន្ធផ្សេងៗគ្នា រួមមានកំរាលផ្ទៃដី និងកំរាលផុតពីដី
ដែលធ្វើអំពីបន្ទះឈើ ឬដែលសរសៃតូចៗ ។
គេត្រូវគិតគូផងដែរលើប្រព័ន្ធសំអាតលាមកសត្វ ។
១០- ការពារពីបក្សី និងសត្វផ្សេងៗ ( animal and bird protection )
ជាការល្អគេគួរគប្បីមានគម្រោងការពារ
នៅពេលយប់ទប់ទល់នឹងសត្វដូចជា ឆ្កែ, ឆ្មា,
កណ្តុរ, សំពោច, ទីទុយ,
និងការពារនៅពេលថ្ងៃ ប្រឆាំងនឹងសត្វព្រៃដូចជា ខ្លែង,
ស្ទាំង ។ ជាញឹកញាប់គេច្រើនប្រើប្រាស់លួសសំណាញ់
ថ្វីត្បិតតែការស្វែងរកចំណី នៅវាលស្មៅអាចមានទំនុកចិត្តនៅពេលថ្ងៃក៏ដោយ
ក៏នៅពេលយប់គេត្រូវតែការពារសន្តិសុខឲ្យបានល្អដែរ ។
ប្លង់ទ្រង់មាន់សម្រាប់ប្រទេសកម្ពុជា
ប្លង់សម្រាប់ទ្រុងមាន់ដែលមានទ្រង់ទ្រាយតូច
ទ្រង់នេះអាចត្រូវបានគេប្រើប្រាស់សម្រាប់ការក្រុងកូនមាន់
និងការចិញ្ចឹមមាន់សាច់ ឬសម្រាប់មាន់យកពង ។
ទ្រុងនេះមានគ្រោងជាឫស្សី,
ដំបូលស្លឹក មានកំរាលអង្កាមកំរាស់ពី៥-១០ ស.ម ។
ទ្រុងនេះត្រូវបានបែងចែកជា៤បន្ទប់