គេមិនត្រូវទុកស្នូកទឹកចោលដោយគ្មានការសំអាត
និងគ្មានទឹកត្រជាក់សំរាប់មាន់គ្រប់គ្រាន់នោះទេ ។ មាន់ត្រូវការទឹករៀងរាល់
១៥-២០នាទីម្តង ។ ទឹកដែលផ្តល់ត្រូវស្អាតល្អ ហើយដាក់ឲ្យបានគ្រប់គ្រាន់
ការដាក់ទឹកជាការងារមួយសំខាន់បំផុតរបស់អ្នកថែរក្សា ។
ស្នូកទឹកត្រូវតម្រូវទៅតាមអាយុរបស់មាន់ ដូចបានបង្ហាញក្នុងរូបទី៥ ។
ស្នូកទឹកសាមញ្ញបំផុតគឺ កំប៉ុងដាក់បញ្ចូលទៅក្នុងចានសំប៉ែតៗ
ដោយទំលុះឲ្យមានរន្ធប្រហែល ១,៥ ស.ម ចេញពីគែមមាត់កំប៉ុង ។
ដាក់ទឹកឲ្យបានពេញហើយគ្របវាដោយចានសំប៉ែត ។
ដៃមួយកាន់កំប៉ុងសំប៉ែត
ហើយដៃម្ខាងទៀតកាន់កំប៉ុងមូល ដាក់ទឹករួចក្រឡាប់វាឲ្យបានរហ័ស បន្ទាប់មកអ្នកនឹងបានឃើញទឹកចេញតាមរន្ធដែលចោះនោះ
កាលណាទឹកឡើងដល់រន្ធកំប៉ុងចោះហើយ
ទឹកនោះនឹងនៅហ្នឹងថ្កល់ក្នុងចានសំប៉ែត ។ កំប៉ុងតូចតម្រូវទៅតាមសត្វតូច
ប៉ុន្តែបើសត្វធំគេត្រូវដាក់កំប៉ុងធំ ទៅតាមចំណុះដែលវាត្រូវការ ។
ប្រព័ន្ធទឹកផឹក
ក/
ប្រព័ន្ធផ្តល់ទឹកផឹកផ្សេងៗគ្នាសម្រាប់មាន់ដូចជា ដបប្លាស្ទិច,
ស្នូក ឬក្បាលដោះ
ប្រដាប់ដាក់ទឹកដទៃទៀតធ្វើឡើងតាមរបៀប
ប្រើឆ្នាំងធ្វើអំពីឥដ្ឋ ដែលមានរន្ធ ឬមានចង្អូរតាមរឹមរបស់វា
នឹងចានរាក់ៗ ។ ដបដែលអាចរំកិលបានចងភ្ជាប់ទៅនឹងជញ្ជាំង
ឬដាក់បញ្ឈរដោយឲ្យមានកំពស់សមរម្យពីលើចាននោះ ។
ឃ្លោកដែលគេពន្លិចទៅក្នុងដីឲ្យហ្នឹង ហើយចោះរន្ធទំហំសមល្មម
លើជ្រុងដែលគេកាត់ ។
គ្រឿងស្វ័យប្រវត្តិផ្សេងៗ
ត្រូវគេផលិតឡើង ដើម្បីច្រានទឹកបំពេញស្នូកទឹកឲ្យនៅពេញជាដរាបរូបភាពដែលពន្យល់នេះ
គឺជារូបភាពមួយដែលគេធ្វើឡើងជាមួយធុងសាំងយ៉ាងស្អាតមានចំណុះ
១៩៣លីត្រដែលតភ្ជាប់ទៅនឹងទុយោបន្ទះស័ង្កសី ទៅស្នូកកំពស់ប្រហែល១០ស.ម
។ចង្ហូរទឹកតាមទុយោដោយលៃលកតម្រូវតាមក្បាលរូប៊ីណេហើយបំពង់សម្រាប់ផ្ទុកទឹកសំណល់
គឺនៅខាងក្រៅទ្រុង ។ នៅខាងលើស្នូកទឹកនោះត្រូវការឲ្យមានទ្រនុងមួយការពារ (
ចម្រឹងវិលចុះឡើង កុំឲ្យមាន់ទុំពីលើ ) ។យើងត្រូវឧស្សាហ៍ពិនិត្យមើល
ទឹកនៅក្នុងស្នូកទាំងអស់ ឲ្យនៅពេញដដែលប៉ុន្តែប្រយ័ត្នកុំឲ្យហូរហៀរទៅលើកំរាល
។ ដើម្បីរក្សាឲ្យកំរាលស្ងួតជានិច្ចស្នូកទឹកនិមួយៗ
ត្រូវបានគេដាក់ឲ្យនៅចន្លោះបន្ទះក្តារដែលគេតំរៀបសំរាប់ទប់ឲ្យមានលំនឹង
ឬចងព្យួរដោយដាក់លើថាសសំណាញ់លួសសំយ៉ុង កំពស់ ៦ស.ម មកពីកំរាល ។
ស្លែចាប់ផ្តើមកាន់យ៉ាងឆាប់រហ័សបំផុត
បើសិនជាគេមិនបានសំអាតវាឲ្យបានញឹកញាប់ទេនោះ
ដូច្នេះបញ្ហានេះមិនត្រូវបណ្តោយឲ្យកើតមានឡើងទេ ។
គេតែងតែប្រើប្រាស់ដងវែង ដើម្បីសំអាតកំទេចកំទីឲ្យស្អាត
និងត្រូវសំអាតស្នូកទឹកមាន់ជាមួយច្រាស់យូរៗម្តង ។