ការផ្តល់ចំណីអាហារឲ្យបានគ្រប់គ្រាន់ជាបន្តរហូតដល់មាន់
គឺជាកិច្ចការមួយសំខាន់របស់អ្នកចិញ្ចឹមសត្វស្លាប ។
ប្រភេទស្នូកចំណីដែលមានបណ្តោយវែង មានគែមសងខាង
អាចត្រូវបានធ្វើឡើងអំពីឈើ, លោហៈធាតុ, ឬ ឫស្សី។ ត្រូវដាក់ស្នូកចំណីរាយជាជួរឲ្យបានគ្រប់គ្រាន់
ដើម្បីឲ្យបក្សីទាំងនោះស៊ីចំណីបានក្នុងពេលជាមួយគ្នា ។
មិនដូច្នេះទេសត្វដែលខ្សោយនឹងងាប់ ដោយសារការចឹកស៊ីសាច់គ្នា ។
ចន្លោះដែលគួរតំរៀបស្នូករៀងគ្នាសំរាប់បក្សីគឺ : កូនមាន់អាយុ ០-៨សប្តាហ៍ ត្រូវទុកចន្លោះ ២,៥ស.ម , មាន់ដែលមានអាយុពី ៩-១៦សប្តាហ៍ ត្រូវទុកចន្លោះ ៦,៧ស.ម, មាន់សម្រាប់បង្កាត់ពូជ ១០,២ស.ម, មាន់ពងកូនកាត់ទុក ៣,៨ស.ម, មាន់ពង និងមាន់ទោទុក ៧,៦, ទាទុក ៥ស.ម, និងក្ងានទុក ៦,៤ស.ម ។

ប្រដាប់ដាក់ជំណីអាហារ
ខ/
ស្នូកដាក់ចំណីផ្សេងៗគ្នាសំរាប់ដាក់ចំណីមាន់ : ថាសសំរាប់កូនមាន់,
ស្នូកវែងសំរាប់ចំណីអាហារសើម, និងស្នូកចំណីដោយចងព្យួរ
សំរាប់ការផ្តល់ចំណីស្ងួត
ស្នូកចំណីដោយចងព្យួរ
គ/
ស្នូកចំណីដោយចងព្យួរអាចត្រូវបានគេធ្វើឡើង អំពីបន្ទះលោហៈធាតុ
ឬប្លាស្ទិច ។ ស្នូកចំណីទាំងនេះអាចផ្ទុកចំណីអាហារ និងកាត់បន្ថយការកំពប់