ការផ្តល់ចំណីអាហារឲ្យបានគ្រប់គ្រាន់ជាបន្តរហូតដល់មាន់
គឺជាកិច្ចការមួយសំខាន់របស់អ្នកចិញ្ចឹមសត្វស្លាប ។
ប្រភេទស្នូកចំណីដែលមានបណ្តោយវែង មានគែមសងខាង
អាចត្រូវបានធ្វើឡើងអំពីឈើ, លោហៈធាតុ, ឬ ឫស្សី។ ត្រូវដាក់ស្នូកចំណីរាយជាជួរឲ្យបានគ្រប់គ្រាន់
ដើម្បីឲ្យបក្សីទាំងនោះស៊ីចំណីបានក្នុងពេលជាមួយគ្នា ។
មិនដូច្នេះទេសត្វដែលខ្សោយនឹងងាប់ ដោយសារការចឹកស៊ីសាច់គ្នា ។
ស្នូកទឹក ( Waterers )
គេមិនត្រូវទុកស្នូកទឹកចោលដោយគ្មានការសំអាត
និងគ្មានទឹកត្រជាក់សំរាប់មាន់គ្រប់គ្រាន់នោះទេ ។ មាន់ត្រូវការទឹករៀងរាល់
១៥-២០នាទីម្តង ។ ទឹកដែលផ្តល់ត្រូវស្អាតល្អ ហើយដាក់ឲ្យបានគ្រប់គ្រាន់
ការដាក់ទឹកជាការងារមួយសំខាន់បំផុតរបស់អ្នកថែរក្សា ។
ស្នូកទឹកត្រូវតម្រូវទៅតាមអាយុរបស់មាន់ ដូចបានបង្ហាញក្នុងរូបទី៥ ។
ស្នូកទឹកសាមញ្ញបំផុតគឺ កំប៉ុងដាក់បញ្ចូលទៅក្នុងចានសំប៉ែតៗ
ដោយទំលុះឲ្យមានរន្ធប្រហែល ១,៥ ស.ម ចេញពីគែមមាត់កំប៉ុង ។
ដាក់ទឹកឲ្យបានពេញហើយគ្របវាដោយចានសំប៉ែត ។
ការសាងសង់ទ្រុង ( Housing )
គេចាត់ទុកជារឿងចាំបាច់សំរាប់ការពារមាន់
ពីពួកសត្វចង្រៃ, ភ្លៀង, ខ្យល់,
និងសីតុណ្ហភាពមិនប្រក្រតី ។ ថ្វីត្បិតតែមាន់ព្រៃ យកមែក ឬ
ឈើសម្រាប់ធ្វើជាបង្គងទុំដេកនៅពេលយប់ក៏ដោយ
ក៏អត្រានៃការងាប់នៅតែខ្ពស់ជានិច្ចដែរ ។ នៅពេលយប់មាន់ជាច្រើនត្រូវបំផ្លាញដោយឆ្កែ
ឆ្មា កណ្តុរ ទីទុយ ខ្លែងស្រាក់ និងពពួកសត្វរាត្រីចរ
និងសត្វចង្រៃផ្សេងៗទៀតជាច្រើន សូម្បីមាន់ធំក៏ទទួលរងផងដែរ ។
ការធ្វើទ្រុងសម្រាប់ការពារ គឺជាការដែលត្រូវយកចិត្តទុកដាក់ ។
ប្រភេទមាន់ និងការបង្កាត់ពូជមាន់ ( Types of Chickens and Breeding Practices )
ការចិញ្ចឹមសត្វស្លាបជាទូទៅ គេធ្វើការជ្រើសរើសយកពូជមាន់៣ប្រភេទគឺ : - ពូជមាន់ផ្តល់ពងផង - សាច់ផង ( dual - purpose ) :មាន់ឈ្មោលភាគច្រើនបំផុតត្រូវគេពិឃាត ក្នុងអំឡុងរយៈពេល ២ ឬ៣ខែ ដើម្បីយកមកបរិភោគ រីឯមាន់ញីវិញត្រូវគេចិញ្ចឹមក្នុងរយៈពេលមួយឆ្នាំ ឬលើសពី
មួយឆ្នាំ ដើម្បីផលិតយកពង ។ ប៉ុន្តែក្រោយពងចុះថយខ្លាំងពេក មាន់ញីទាំងនោះនឹងក្លាយទៅជាមាន់សាច់វិញដែរ ។ បក្សីដែលគេចិញ្ចឹមមានគោលបំណងពីរ ជាទូទៅគេចិញ្ចឹមប្រចាំគ្រួសារ ចំណែកឯអ្នកចិញ្ចឹមក្នុងទ្រង់ទ្រាយពាណិជ្ជកម្មធំៗ គេតែងតែធ្វើឯកទេសកម្ម ក្នុងចិញ្ចឹមយកពង ឬសាច់ ។
ការចាប់ផ្តើមចិញ្ចឹមបក្សី - ការជ្រើសរើសមាន់ ( Getting started - Securing srock )
មាន់គឺជាសត្វងាយស្រួលក្នុងការរកទិញ
និងងាយស្រួលផ្លាស់ប្តូរទីកន្លែង ហើយមានលក្ខណៈជ្រើសរើស៤ផ្សេងៗគ្នា
ក្នុងការចាប់ផ្តើមចិញ្ចឹម ។
១-កូនមាន់អាយុ ១ថ្ងៃ ( day - old baby chicks )
នេះគឺជាវិធីសាស្ត្រមួយយ៉ាងសមញ្ញបំផុត នៃការចាប់ផ្តើមចិញ្ចឹម ឬជ្រើសរើសពូជបក្សី ។គុណសម្បត្តិ : កូនមាន់អាយុ១ថ្ងៃ ត្រូវបានចិញ្ចឹមដោយខ្លួនឯងនូវសារធាតុ អាហារជាតិក្រហមរបស់វា ក្នុងរយៈពេល២ ឬ៣ថ្ងៃ ដូច្នេះវាមិនត្រូវការចំណី ឬទឹកក្នុងអំឡុងពេលដឹកជញ្ជូនយកទៅកន្លែងថ្មីទេ ។
១-កូនមាន់អាយុ ១ថ្ងៃ ( day - old baby chicks )
នេះគឺជាវិធីសាស្ត្រមួយយ៉ាងសមញ្ញបំផុត នៃការចាប់ផ្តើមចិញ្ចឹម ឬជ្រើសរើសពូជបក្សី ។គុណសម្បត្តិ : កូនមាន់អាយុ១ថ្ងៃ ត្រូវបានចិញ្ចឹមដោយខ្លួនឯងនូវសារធាតុ អាហារជាតិក្រហមរបស់វា ក្នុងរយៈពេល២ ឬ៣ថ្ងៃ ដូច្នេះវាមិនត្រូវការចំណី ឬទឹកក្នុងអំឡុងពេលដឹកជញ្ជូនយកទៅកន្លែងថ្មីទេ ។
Subscribe to:
Posts (Atom)